ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែកុម្ភះ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃពុធ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៨ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១-​ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧។ 

២-​ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាល ខេត្តប្រចាំឆ្នាំ២០២៤ និងទិសដៅបន្ត ឆ្នាំ២០២៥

-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាល ខេត្តប្រចាំខែមករា និងទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៥។

៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ និងក្របខ័ណ្ឌអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ ខេត្តស្វាយរៀង

-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ខេត្តស្វាយរៀង

-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិនការងារ និងសេចក្តីណែនាំ ស្តីពីការរៀបចំ និង កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ ខេត្តស្វាយរៀង។

៤-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រី រាជការសាលាខេត្ត ប្រចាំខែមករា ឆ្នាំ២០២៥។

៥-ស្តាប់របាយការណ៍លទ្ធផលមហាសន្និបាតអាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។

៦-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៥  របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៧-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៥ របស់គណៈកម្មាធិការ លទ្ធកម្មខេត្ត។

៨-សេចក្តីផ្សេង ។

ព័ត៌មានទាក់ទង